គួច ម៉េងលី|តម្លៃមនុស្ស-Human Values|Quach Mengly-NGA Education



គួច ម៉េងលី|តម្លៃមនុស្ស-Human Values|Quach Mengly-NGA Education
________________________________________
__ផ្នត់គំនិត__
នៅក្នុង ប្រទេស១ ជាតិសាសន៍១ ក្រុមហ៊ុន១ អង្គការ១ ឬក្រុមគ្រួសារ១ ដើម្បីអោយមានដំណើរការប្រព្រឹត្តិទៅរលូន និងមានការអភិវឌ្ឈនោះ ចាំបាច់ត្រូវមានអ្នកដឹកនាំដើម្បីដឹកនាំនិងរិះរកមធ្យោបាយដឹកនាំទៅរកភាពជោគជ័យ។ ហើយដើម្បីអោយការដឹកនាំ មានភាពល្អប្រសើរចាំបាច់ត្រូវមានអ្នកដឹកនាំល្អដែលមានសមត្ថភាពអាចដឹកនាំបាន ។

ដូចនេះអ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្តិ ដូចខាងក្រោម ៖
មានវ័យចាស់ល្មមប្រកបដោយសុខភាពល្អ និងមានចំនេះវិជ្ជាគ្រប់គ្រាន់ក្នុងការរិះរកមធ្យោបាយ យុត្តិធម៌ ត្រូវតាំងចិត្តជាកណ្តាល មិនលំអៀងម្ខាងៗ មានប្រាជ្ញាជាអ្នកចេះចាំច្រើន និងស្គាល់បញ្ហាសង្គមដែលខ្លួនបានគ្រប់គ្រង ជាមនុស្សសុចរិតទៀងត្រង់ មិនលោភលន់ ជាមនុស្សមិនមានលោកធម៌ទាំង៨ ជាអ្នកមានចិត្តរឹងប៉ឹង មិនប្រព្រឹត្តិអ្វីដែលធ្វើអោយប្រទេសជាតិ ក្រុមហ៊ុន អង្គការ ឬ ក្រុមគ្រួសារមានការខាតបង់ និងខាតប្រយោជន៍ ជាអ្នកមានចិត្តសន្តោស មេត្តាករុណា មានចិត្តទូលាយ និង ជ្រះថ្លា ជាអ្នកស្រឡាញ់ច្យាប់ តែងតែគោរពច្បាប់ យកច្យាប់ជាធំ និងមិនប្រព្រឹត្តិបំពានច្បាប់ មានភាពឆ្លាតវៃ ចេះដោះស្រាយបញ្ហាបាន នៅពេលជួបបញ្ហាទោះ តូច ឬ ធំ ជាពិសេសបញ្ហានៅក្នុងសង្គម ស្ទាត់ជំនាញពីគោលការណ៍គ្រប់គ្រងច្បាប់ ទាំងច្បាប់ជាតិនិង អន្តរជាតិ និងរៀនសូត្រអំពីច្បាប់បានជ្រៅជ្រះ ។
________________________________________
__គោលបំណង__
រាល់វីដេអូទាំងអស់ដែលបានធ្វើការ Upload In NGA Education channel , Admin បានធ្វើការស្នើសុំការអនុញ្ញាតពី លោកគ្រូ គួច ម៉េងលី ដោយផ្ទាល់ ដែលជាម្ចាស់កម្មសិទ្ធបញ្ញានៃវីដេអូ និងជាម្ចាស់ Page ផ្លូវការ (Mengly J. Quach) ដោយមានការអនុញ្ញាតឲ្យធ្វើការចែករំលែកបន្ត និងត្រឹមត្រូវ។

NGA Education សូមធ្វើការអធ្យាស្រ័យចំពោះការយកវីដេអូមកធ្វើការចែកចាយបន្ត គោលបំណងគ្រាន់តែចង់ធ្វើការចែករំលែកនូវចំណេះដឹងល្អៗទៅកាន់យុវជន និងសង្គមខ្មែរទាំងមូលដើម្បីជាផ្នត់គំនិតមួយសម្រាប់ជាឈ្នាន់ឆ្ពោះទៅរកភាពជោគជ័យនៃជីវិត និងជាការបង្កើននូវធនធានឲ្យកាន់តែច្រើនតាមរយៈការស្តាប់វីដេអូ។
បើមានការខុសឆ្គង់ ឬមិនប្រក្រតីត្រង់ប្រការណាមួយ សូម Comment ខាងក្រោមវីដេអូ ដើម្បី Nga Education ធ្វើការកែសម្រួលទៅតាមការណែនាំ។ សូមអរគុណ!
________________________________________
__ប្រវត្តិសង្ខេប__
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានសញ្ជាតិខ្មែរ-អាមេរិក គឺជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត អ្នកស្នេហាមនុស្សជាតិ និងជាសហគ្រិនមួយរូប។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសិក្សានៅសាកលវិទ្យាល័យ University of California at Berkeley សហរដ្ឋអាមេរិក។ លោកបានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅឆ្នាំ១៩៩១។ លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences in St. Lucia/Santa នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៨ ដោយទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតឱសថសាស្ត្រ ផ្នែកឱសថទូទៅ។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏ទទួលបានសញ្ញាបត្រអនុបណ្ឌិតសុខភាពសាធារណៈ ផ្នែកការអនុវត្តសុខភាពសាធារណៈ ពីសាកលវិទ្យាល័យ University of Massachusetts at Amherst សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៧ ផងដែរ។
________________________________________
Thank You for Like, Share, and Comment on videos.
Facebook Page:
YouTube channel:
#NGA_Education
#Quach_Mengly
#គួចម៉េងលី

Nguồn: https://gizmondolive.com/

Xem thêm bài viết khác: https://gizmondolive.com/category/thong-tin-va-truyen-thong

6 responses to គួច ម៉េងលី|តម្លៃមនុស្ស-Human Values|Quach Mengly-NGA Education

  1. ស្តាប់គាត់និយាយល្អពេកឡើងព្រឺសំមុរ

Comments

Your email address will not be published. Required fields are marked *